15 ដ្បិតការកាត់ស្បែក ឬមិនកាត់ស្បែកមិនមែនជាអ្វីឡើយ សំខាន់គឺការកើតជាថ្មី។
16 សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណាមានដល់អស់អ្នកដែលរស់នៅតាមគោលការណ៍នេះ ព្រមទាំងជនជាតិអ៊ីស្រាអែលរបស់ព្រះជាម្ចាស់។
17 ចាប់ពីពេលនេះតទៅ កុំឲ្យអ្នកណាម្នាក់បង្កបញ្ហាឲ្យខ្ញុំទៀត ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូលើរូបកាយរបស់ខ្ញុំស្រាប់ហើយ។
18 បងប្អូនអើយ! សូមឲ្យព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នាចុះ អាម៉ែន។