7 កុំឲ្យចាញ់បញ្ឆោតឡើយ គ្មានអ្នកណាចំអកឲ្យព្រះជាម្ចាស់បានទេ ដ្បិតអ្នកណាព្រោះអ្វី អ្នកនោះនឹងច្រូតបានផលនោះឯង។
8 ដ្បិតអ្នកដែលព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាម រីឯអ្នកដែលព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ
9 ចូរយើងកុំនឿយណាយនឹងប្រព្រឹត្តល្អឡើយ ព្រោះបើយើងមិនល្វើយទេ ដល់វេលាកំណត់ យើងនឹងច្រូតបានផល។
10 ហេតុនេះ កាលណាយើងមានឱកាស យើងត្រូវប្រព្រឹត្ដល្អចំពោះមនុស្សទាំងអស់ ជាពិសេសចំពោះបងប្អូនរួមជំនឿ។
11 មើល៍ ខ្ញុំសរសេរអក្សរធំៗមកអ្នករាល់គ្នាដោយដៃខ្ញុំផ្ទាល់ថា
12 អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម អ្នកទាំងនោះបានបង្ខំឲ្យអ្នករាល់គ្នាកាត់ស្បែក ដើម្បីកុំឲ្យពួកគេត្រូវបៀតបៀនដោយឈើឆ្កាងរបស់ព្រះគ្រិស្ដប៉ុណ្ណោះ
13 ដ្បិតពួកអ្នកកាត់ស្បែក ខ្លួនគេផ្ទាល់មិនកាន់តាមគម្ពីរវិន័យ ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែក ដើម្បីឲ្យពួកគេបានអួតខ្លួនដោយសារសាច់ឈាមរបស់អ្នករាល់គ្នា។