១ កូរិនថូស 1:9-15 KCB

9 ព្រះជាម្ចាស់​ស្មោះត្រង់​ ព្រះអង្គ​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេចក្ដី​ប្រកប​ជាមួយ​នឹង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​

10 ឥឡូវ​នេះ​ បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ថា​ សូម​អ្នក​រាល់គ្នា​និយាយ​សេចក្ដី​តែ​មួយ​ទាំង​អស់​គ្នា​ ហើយ​កុំ​មាន​ការ​បែកបាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ត្រូវ​សាមគ្គី​គ្នា​ដោយ​មាន​ចិត្ដ​តែ​មួយ​ និង​គំនិត​តែ​មួយ។​

11 ពីព្រោះ​បងប្អូន​អើយ!​ មាន​ពួកអ្នក​ផ្ទះ​នាង​ក្លូអេ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្នក​រាល់គ្នា​ថា​ មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

12 ខ្ញុំ​និយាយ​ដូច្នេះ​ ព្រោះ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​និយាយ​ថា​ ខ្ញុំ​ជា​សិស្ស​របស់​លោក​ប៉ូល​ ខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​ ខ្ញុំ​ជា​សិស្ស​របស់​លោក​កេផាស​ ឬ​ខ្ញុំ​ជា​សិស្ស​របស់​ព្រះគ្រិស្ដ។​

13 តើ​ព្រះគ្រិស្ដ​ត្រូវ​បំបែក​ជាច្រើន​ចំណែក​ឬ?​ តើ​ប៉ូល​បាន​ជាប់​ឆ្កាង​ជំនួស​អ្នក​រាល់គ្នា​ឬ?​ ឬ​មួយ​ក៏​អ្នក​រាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ឈ្មោះ​ប៉ូល?​

14 ខ្ញុំ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​មិន​បាន​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​អ្នកណា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទេ​ លើកលែង​តែ​លោក​គ្រីសប៉ុស​ ​និង​លោក​កៃយុស​ប៉ុណ្ណោះ​

15 ដូច្នេះ​គ្មាន​អ្នកណា​ម្នាក់​អាច​និយាយ​បាន​ថា​ អ្នក​រាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ឈ្មោះ​ខ្ញុំ​ឡើយ។​