16 តើពែងនៃព្រះពរដែលយើងអរព្រះគុណ មិនមែនជាការរួមចំណែកក្នុងឈាមរបស់ព្រះគ្រិស្ដទេឬ? តើនំប៉័ងដែលយើងកាច់ មិនមែនជាការរួមចំណែកក្នុងរូបកាយរបស់ព្រះគ្រិស្ដទេឬ?
17 ដោយព្រោះនំប៉័ងមានតែមួយ នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយដែរ ដ្បិតយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។
18 សូមមើលពីជនជាតិអ៊ីស្រាអែលខាងសាច់ឈាមចុះ ពួកអ្នកដែលបរិភោគតង្វាយយញ្ញបូជា តើមិនមែនជាអ្នករួមចំណែកនៅកន្លែងថ្វាយតង្វាយទេឬ?
19 តើខ្ញុំកំពុងនិយាយអំពីអ្វី? តើសំណែនដល់រូបព្រះសំខាន់ឬ តើរូបព្រះសំខាន់ឬ?
20 ទេ ខ្ញុំនិយាយអំពីអ្វីដែលពួកគេថ្វាយ គឺពួកគេថ្វាយដល់អារក្ស មិនមែនដល់ព្រះជាម្ចាស់ទេ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាត្រលប់ជាគូកនរបស់អារក្សឡើយ
21 អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង និងពីពែងរបស់អារក្សផងបានទេ ហើយក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង និងជាមួយអារក្សផងបានដែរ
22 ឬមួយយើងធ្វើឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?