5 ផ្ទុយទៅវិញ ស្រ្ដីគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមិនគ្របបាំងក្បាល នោះបានបន្ថោកក្បាលរបស់ខ្លួនវិញ ដ្បិតដូចដែលកោរសក់ដែរ
6 ដូច្នេះបើស្រ្ដីមិនគ្របបាំងក្បាលទេ ចូរឲ្យនាងកោរសក់ទៅ ប៉ុន្ដែបើការកាត់សក់ ឬការកោរសក់ធ្វើឲ្យស្រ្ដីនោះខ្មាស ចូរឲ្យនាងគ្របបាំងក្បាលចុះ
7 ហើយបុរសមិនគួរគ្របបាំងក្បាលទេ ព្រោះជារូបអង្គ និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ រីឯស្រ្ដីវិញជាសិរីរុងរឿងរបស់បុរស
8 ដ្បិតបុរសមិនបានមានកំណើតពីស្ត្រីទេ គឺស្ត្រីមានកំណើតពីបុរសវិញ
9 ហើយព្រះជាម្ចាស់ក៏មិនបានបង្កើតបុរសសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ
10 ដូច្នេះហើយ ស្រ្ដីគួរមានសិទ្ធិអំណាចនៅលើក្បាល ដោយយល់ដល់ពួកទេវតា
11 ប៉ុន្ដែនៅក្នុងព្រះអម្ចាស់ ស្រ្ដីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ