3 ទោះបីខ្ញុំចែកទានទ្រព្យសម្បត្ដិទាំងអស់របស់ខ្ញុំ ហើយសុខចិត្ដឲ្យគេដុតរូបកាយរបស់ខ្ញុំក៏ដោយ បើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានប្រយោជន៍ឡើយ។
4 សេចក្ដីស្រឡាញ់ អត់ធ្មត់ សេចក្ដីស្រឡាញ់ សប្បុរស និងមិនច្រណែន សេចក្ដីស្រឡាញ់ មិនអួតខ្លួន និងមិនបំផ្លើស
5 មិនឈ្លើយ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនក្ដៅក្រហាយ មិនប្រកាន់ទោស
6 មិនត្រេកអរនឹងសេចក្ដីទុច្ចរិតឡើយ ប៉ុន្ដែត្រេកអរនឹងសេចក្ដីពិតវិញ
7 ទ្រាំទ្រទាំងស្រុង ជឿទាំងស្រុង សង្ឃឹមទាំងស្រុង ហើយស៊ូទ្រាំទាំងស្រុង។
8 ទោះបីការថ្លែងព្រះបន្ទូលនឹងត្រូវកន្លងផុតទៅ ភាសាចម្លែកអស្ចារ្យលែងមាន ហើយចំណេះដឹងនឹងត្រូវសាបសូន្យក៏ដោយ ក៏សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ
9 ដ្បិតយើងចេះដឹងតែមួយចំណែក ហើយថ្លែងព្រះបន្ទូលបានតែមួយចំណែកទេ