28 ប៉ុន្ដែបើគ្មានអ្នកបកប្រែទេ ចូរឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះ ហើយឲ្យគេនិយាយទៅកាន់ខ្លួនឯង និងទៅកាន់ព្រះជាម្ចាស់ចុះ
29 រីឯអ្នកនាំព្រះបន្ទូលវិញ ចូរឲ្យមានពីរនាក់ ឬបីនាក់និយាយ ហើយចូរឲ្យអ្នកផ្សេងទៀតពិចារណាចុះ
30 ប៉ុន្ដែបើម្នាក់ទៀតដែលកំពុងអង្គុយបានទទួលការបើកសំដែងដែរ ចូរឲ្យអ្នកទីមួយនៅស្ងៀមចុះ
31 ព្រោះអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗទៅមនុស្សគ្រប់គ្នាបាន ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយគ្រប់គ្នាបានទទួលការលើកទឹកចិត្តដែរ
32 រីឯវិញ្ញាណរបស់អ្នកនាំព្រះបន្ទូលត្រូវចុះចូលនឹងអ្នកនាំព្រះបន្ទូល
33 ដ្បិតព្រះជាម្ចាស់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺជាព្រះនៃសេចក្ដីសុខសាន្ដវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ
34 ចូរឲ្យពួកស្រ្ដីស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំចុះ ដ្បិតមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ គឺឲ្យពួកនាងចុះចូលដូចដែលគម្ពីរវិន័យបានចែងទុកចុះ