37 បើមានអ្នកណាស្មានថា ខ្លួនជាអ្នកនាំព្រះបន្ទូល ឬជាមនុស្សពេញដោយព្រះវិញ្ញាណ ចូរឲ្យអ្នកនោះដឹងច្បាស់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះជាបញ្ញត្តិរបស់ព្រះអម្ចាស់។
38 ដូច្នេះ បើអ្នកណាមិនទទួលស្គាល់បញ្ញត្ដិនេះទេ អ្នកនោះក៏មិនបានការទទួលស្គាល់វិញដែរ
39 ហេតុនេះបងប្អូនអើយ! ចូរសង្វាតចង់បានអំណោយទាននៃការថ្លែងព្រះបន្ទូលចុះ ហើយមិនត្រូវហាមឃាត់ការនិយាយភាសាចម្លែកអស្ចារ្យទេ
40 ចូរធ្វើការទាំងអស់ឲ្យបានសមរម្យ និងទៅតាមលំដាប់លំដោយចុះ។