21 ដ្បិតសេចក្ដីស្លាប់បានចូលមកតាមរយៈមនុស្សម្នាក់ នោះការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏បានចូលមកតាមរយៈមនុស្សម្នាក់ដែរ។
22 ដ្បិតមនុស្សទាំងអស់បានស្លាប់ដោយសារលោកអ័ដាមជាយ៉ាងណា នោះមនុស្សទាំងអស់ក៏នឹងត្រូវប្រោសឲ្យមានជីវិតរស់ដោយសារព្រះគ្រិស្ដជាយ៉ាងនោះដែរ។
23 ប៉ុន្ដែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រិស្ដជាផលដំបូង បន្ទាប់មក គឺពួកអ្នកដែលជារបស់ព្រះគ្រិស្ដ នៅពេលព្រះអង្គយាងមក
24 ក្រោយពីព្រះអង្គបំផ្លាញអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច ព្រមទាំងអំណាចទាំងឡាយរួចហើយ ព្រះអង្គថ្វាយនគរដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា រួចក៏ដល់ទីបញ្ចប់
25 ព្រោះព្រះអង្គត្រូវសោយរាជ្យរហូតដល់ព្រះអង្គដាក់ខ្មាំងសត្រូវទាំងអស់ឲ្យនៅក្រោមបាទា
26 ហើយខ្មាំងសត្រូវចុងក្រោយដែលត្រូវបំផ្លាញនោះ ជាសេចក្ដីស្លាប់។
27 ដ្បិតព្រះអង្គបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទា ប៉ុន្ដែនៅពេលព្រះអង្គមានបន្ទូលថា បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម នោះច្បាស់ជាមិនរាប់ទាំងព្រះអង្គផ្ទាល់ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមទេ