23 ប៉ុន្ដែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រិស្ដជាផលដំបូង បន្ទាប់មក គឺពួកអ្នកដែលជារបស់ព្រះគ្រិស្ដ នៅពេលព្រះអង្គយាងមក
24 ក្រោយពីព្រះអង្គបំផ្លាញអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច ព្រមទាំងអំណាចទាំងឡាយរួចហើយ ព្រះអង្គថ្វាយនគរដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា រួចក៏ដល់ទីបញ្ចប់
25 ព្រោះព្រះអង្គត្រូវសោយរាជ្យរហូតដល់ព្រះអង្គដាក់ខ្មាំងសត្រូវទាំងអស់ឲ្យនៅក្រោមបាទា
26 ហើយខ្មាំងសត្រូវចុងក្រោយដែលត្រូវបំផ្លាញនោះ ជាសេចក្ដីស្លាប់។
27 ដ្បិតព្រះអង្គបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទា ប៉ុន្ដែនៅពេលព្រះអង្គមានបន្ទូលថា បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម នោះច្បាស់ជាមិនរាប់ទាំងព្រះអង្គផ្ទាល់ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមទេ
28 លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ ទើបព្រះរាជបុត្រាផ្ទាល់នឹងស្ថិតនៅក្រោមព្រះមួយអង្គដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះជាម្ចាស់សោយរាជ្យលើគ្រប់ទាំងអស់នៅក្នុងគ្រប់ការទាំងអស់។
29 បើមនុស្សស្លាប់មិនរស់ឡើងទេ តើពួកអ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ ធ្វើអ្វី? ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ដូច្នេះ?