38 ប៉ុន្ដែព្រះជាម្ចាស់ប្រទានរូបរាងឲ្យគ្រាប់នោះតាមដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងឲ្យគ្រាប់ពូជនិមួយៗមានរូបរាងរបស់វាផ្ទាល់។
39 សាច់ទាំងអស់មិនដូចគ្នាទេ គឺមានសាច់មនុស្ស សាច់សត្វ សាច់បក្សី និងសាច់ត្រី
40 ហើយមានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី ប៉ុន្ដែសិរីរុងរឿងរបស់រូបកាយនៅស្ថានសួគ៌ផ្សេងពីសិរីរុងរឿងរបស់រូបកាយនៅផែនដី
41 ម្យ៉ាងទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរ សូម្បីតែពន្លឺផ្កាយនិមួយៗក៏ខុសប្លែកពីគ្នាដែរ
42 ឯការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នេះដែរ រូបកាយដែលត្រូវកប់ទៅ ជារូបកាយពុករលួយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមិនពុករលួយឡើយ។
43 រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច
44 រូបកាយដែលត្រូវកប់ទៅជារូបកាយខាងសាច់ឈាម ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ។