41 ម្យ៉ាងទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរ សូម្បីតែពន្លឺផ្កាយនិមួយៗក៏ខុសប្លែកពីគ្នាដែរ
42 ឯការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នេះដែរ រូបកាយដែលត្រូវកប់ទៅ ជារូបកាយពុករលួយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមិនពុករលួយឡើយ។
43 រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច
44 រូបកាយដែលត្រូវកប់ទៅជារូបកាយខាងសាច់ឈាម ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ។
45 ដូច្នេះក៏មានសេចក្ដីចែងទុកដែរថា៖ «លោកអ័ដាមដែលជាមនុស្សទីមួយបានត្រលប់ជាមានជីវិតរស់» ប៉ុន្ដែលោកអ័ដាមចុងក្រោយជាវិញ្ញាណដែលផ្ដល់ជីវិត
46 ដ្បិតមិនមានរូបកាយខាងវិញ្ញាណមុនទេ គឺមានរូបកាយខាងសាច់ឈាមមុន រួចទើបមានរូបកាយខាងវិញ្ញាណជាក្រោយ។
47 មនុស្សទីមួយកើតមកពីធូលីដី ប៉ុន្ដែមនុស្សទីពីរកើតមកពីស្ថានសួគ៌វិញ។