5 ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យសាវកទាំងដប់ពីរឃើញដែរ
6 ក្រោយមក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ។ ក្នុងចំណោមពួកគេ ភាគច្រើននៅរស់រហូតដល់សព្វថ្ងៃនេះ ប៉ុន្ដែក៏មានអ្នកខ្លះបានស្លាប់ហើយដែរ
7 បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់ឃើញដែរ។
8 ចុងក្រោយបំផុត ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំឃើញដែរ សូម្បីតែខ្ញុំដូចជាកូនកើតមិនគ្រប់ខែ
9 ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ ហើយមិនស័ក្ដិសមនឹងឲ្យគេហៅថាជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់
10 ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។
11 ទោះបីខ្ញុំក្ដី ឬអ្នកទាំងនោះក្ដី យើងប្រកាសដំណឹងល្អនោះ ហើយអ្នករាល់គ្នាក៏ជឿលើដំណឹងល្អនោះដែរ។