13 ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួននៅក្នុងជំនឿ ចូរក្លាហាន ហើយរឹងមាំឡើង។
14 ចូរធ្វើអ្វីៗទាំងអស់ដោយសេចក្ដីស្រឡាញ់ចុះ
15 បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា អ្នករាល់គ្នាក៏ស្គាល់ហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាសជាផលដំបូងនៅស្រុកអាខៃ ព្រមទាំងបានដាក់ខ្លួននៅក្នុងមុខងារបម្រើពួកបរិសុទ្ធ
16 ដូច្នេះចូរអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះដែរចុះ ព្រមទាំងមនុស្សទាំងអស់ដែលចូលរួមជួយ និងធ្វើការយ៉ាងនឿយហត់។
17 ខ្ញុំត្រេកអរណាស់ចំពោះការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាស និងលោកអ័ខៃកុស ព្រោះពួកគេបានបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នា
18 ហើយពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាធូរស្បើយ ដូច្នេះ ចូរទទួលស្គាល់មនុស្សបែបនេះចុះ។
19 ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ីជម្រាបសួរមកអ្នករាល់គ្នា ហើយលោកអ័គីឡា និងនាងព្រីសីល ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះរបស់ពួកគេក៏ជម្រាបសួរអស់ពីចិត្ដមកអ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។