1 ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ ជាការប្រសើរដែលមនុស្សប្រុសមិនប៉ះពាល់ស្រី
2 ប៉ុន្ដែដើម្បីចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ ចូរឲ្យបុរសម្នាក់ៗមានប្រពន្ធជារបស់ខ្លួនចុះ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្តីជារបស់ខ្លួនដែរ
3 ប្ដីត្រូវបំពេញកាតព្វកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីខ្លួនវិញដែរ
4 ប្រពន្ធគ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនទៀតឡើយ ប៉ុន្ដែគឺប្ដីវិញ រីឯប្ដីក៏គ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនដែរ ប៉ុន្ដែគឺប្រពន្ធវិញ