3 ប្ដីត្រូវបំពេញកាតព្វកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីខ្លួនវិញដែរ
4 ប្រពន្ធគ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនទៀតឡើយ ប៉ុន្ដែគឺប្ដីវិញ រីឯប្ដីក៏គ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនដែរ ប៉ុន្ដែគឺប្រពន្ធវិញ
5 កុំឲ្យបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមជាមួយគ្នា ដើម្បីញែកពេលមួយអធិស្ឋាន រួចហើយត្រូវនៅជាមួយគ្នាវិញ ក្រែងលោអារក្សសាតាំងល្បួងអ្នករាល់គ្នាដោយព្រោះតែទប់ចិត្ដមិនបាន
6 ប៉ុន្ដែខ្ញុំនិយាយបែបនេះទុកជាយោបល់ មិនមែនទុកជាសេចក្ដីបង្គាប់ឡើយ
7 ខ្ញុំចង់ឲ្យមនុស្សទាំងអស់ដូចជាខ្ញុំដែរ ប៉ុន្ដែម្នាក់ៗមានអំណោយទានមកពីព្រះជាម្ចាស់រៀងៗខ្លួន គឺម្នាក់បែបនេះ ហើយម្នាក់ទៀតបែបនោះ
8 ប៉ុន្ដែខ្ញុំសូមប្រាប់ដល់ពួកអ្នកនៅលីវ និងពួកស្រ្ដីមេម៉ាយថា ប្រសិនបើពួកគេនៅដូចជាខ្ញុំបាន នោះប្រសើរសម្រាប់ពួកគេហើយ
9 ប៉ុន្ដែប្រសិនបើពួកគេទប់ចិត្ដមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ នោះប្រសើរជាងទុកឲ្យតណ្ហាដុតរោល