37 ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ដ គ្មានការបង្ខិតបង្ខំ ប៉ុន្ដែអាចគ្រប់គ្រងលើចំណង់របស់ខ្លួនបាន ព្រមទាំងបានសម្រេចចិត្ដថា នឹងទុកឲ្យគូដណ្ដឹងនៅក្រមុំ គាត់ធ្វើប្រសើរហើយ
38 ដូច្នេះ អ្នកដែលរៀបការនឹងគូដណ្ដឹង នោះធ្វើបានប្រសើរហើយ ប៉ុន្ដែអ្នកដែលមិនរៀបការ នោះធ្វើបានកាន់តែប្រសើរជាង។
39 ដរាបណាប្ដីនៅរស់ ប្រពន្ធជាប់ចំណងនឹងប្ដី ប៉ុន្ដែបើប្ដីស្លាប់ នាងមានសេរីភាពរៀបការនឹងអ្នកដែលនាងចង់រៀបការ គឺនៅក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ
40 ប៉ុន្ដែតាមយោបល់របស់ខ្ញុំ បើនាងនៅដូច្នោះបាន នោះមានពរជាង ហើយខ្ញុំយល់ឃើញថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។