7 ខ្ញុំចង់ឲ្យមនុស្សទាំងអស់ដូចជាខ្ញុំដែរ ប៉ុន្ដែម្នាក់ៗមានអំណោយទានមកពីព្រះជាម្ចាស់រៀងៗខ្លួន គឺម្នាក់បែបនេះ ហើយម្នាក់ទៀតបែបនោះ
8 ប៉ុន្ដែខ្ញុំសូមប្រាប់ដល់ពួកអ្នកនៅលីវ និងពួកស្រ្ដីមេម៉ាយថា ប្រសិនបើពួកគេនៅដូចជាខ្ញុំបាន នោះប្រសើរសម្រាប់ពួកគេហើយ
9 ប៉ុន្ដែប្រសិនបើពួកគេទប់ចិត្ដមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ នោះប្រសើរជាងទុកឲ្យតណ្ហាដុតរោល
10 ប៉ុន្ដែចំពោះពួកអ្នកដែលរៀបការហើយ ខ្ញុំសូមដាស់តឿនតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្ដីឡើយ
11 ប៉ុន្ដែបើនាងត្រូវបែកពីប្ដីមែន ចូរឲ្យនាងរស់នៅដោយមិនរៀបការទៀត ឬត្រូវផ្សះផ្សាជាមួយប្ដីវិញ រីឯប្ដីមិនត្រូវបោះបង់ប្រពន្ធឡើយ
12 ប៉ុន្ដែសម្រាប់អ្នកផ្សេងទៀត ខ្ញុំសូមប្រាប់ថា សេចក្ដីនេះមិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្ញុំ ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធដែលមិនជឿ ហើយនាងពេញចិត្ដរស់នៅជាមួយគាត់ ចូរកុំបោះបង់នាងឡើយ
13 រីឯប្រពន្ធវិញ បើមានប្ដីដែលមិនជឿ ហើយបុរសនោះពេញចិត្ដរស់នៅជាមួយនាង ចូរកុំបោះបង់ប្ដីឡើយ