១ កូរិនថូស 9:2-8 KCB

2 ទោះបី​ខ្ញុំ​មិន​មែន​ជា​សាវក​សម្រាប់​អ្នក​ដទៃ​ក៏ដោយ​ ក៏​ខ្ញុំ​ជា​សាវក​សម្រាប់​អ្នក​រាល់គ្នា​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​ជា​ត្រា​សំគាល់​តួ​នាទី​ជា​សាវក​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះអម្ចាស់‍។​

3 ខ្ញុំ​សូម​ឆ្លើយ​ការពារ​ទៅ​កាន់​ពួកអ្នក​ដែល​កំពុង​ចោទ​ប្រកាន់​ខ្ញុំ​ដូច្នេះ​ថា​

4 តើ​យើង​គ្មាន​សិទ្ធិ​ស៊ី​ផឹក​ទេ​ឬ?​

5 តើ​យើង​គ្មាន​សិទ្ធិ​នាំ​ប្រពន្ធ​ដែល​ជា​អ្នកជឿ​ទៅ​ជាមួយ​ដូចជា​ពួក​សាវក​ផ្សេង​ទៀត​ ឬ​ដូចជា​បងប្អូន​របស់​ព្រះអម្ចាស់​ និង​ដូចជា​លោក​កេផាស​ទេ​ឬ?​

6 តើ​ខ្ញុំ​ និង​លោក​បារណាបាស​គ្មាន​សិទ្ធិ​ឈប់​រកស៊ី​ចិញ្ចឹម​ជីវិត​ទេ‍ឬ?​

7 មិន​ដែល​មាន​អ្នកណា​ធ្វើ​ទាហាន​ ហើយ​បើក​ប្រាក់​ខែ​ពី​ខ្លួន​ឯង​ទេ​ ក៏​មិន​ដែល​មាន​អ្នកណា​ដាំ​ទំពាំង​បាយជូរ​នៅ​ចម្ការ​ ហើយ​មិន​បាន​បរិភោគ​ផ្លែ​វា​ដែរ​ រួច​ក៏​មិន​ដែល​មាន​អ្នកណា​ឃ្វាល​ហ្វូង​សត្វ​ ហើយ​មិន​បាន​ផឹក​ទឹក​ដោះ​របស់​វា​ឡើយ‍។​

8 ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​មិន​មែន​តាម​បែប​មនុស្ស‍​ទេ​ ហើយ​តើ​គម្ពីរ​វិន័យ​មិន​បាន​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ដែរទេ​ឬ?​