32 ក្នុងអំឡុងពេលពេញមួយថ្ងៃមួយយប់នោះ ហើយរហូតដល់ថ្ងៃបន្ទាប់ ប្រជាជននាំគ្នាក្រោកឡើង រើសសត្វក្រួច។ ម្នាក់ៗរើសបានយ៉ាងហោចណាស់ដប់បាវ។ ពួកគេហាលសាច់ក្រួចនោះនៅជុំវិញជំរំ។
33 ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់ទំពាស្រួលបួលផងនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជាជន ព្រះអង្គប្រហារពួកគេ ដោយភយន្តរាយមួយដ៏ខ្លាំង។
34 គេបានដាក់ឈ្មោះកន្លែងនោះ ថាគីប្រូត-ហាតាវ៉ា ព្រោះគេបានបញ្ចុះអស់អ្នកដែលមានចិត្តលោភលន់ នៅទីនោះ។
35 បន្ទាប់មក ប្រជាជនចេញដំណើរពីគីប្រូត-ហាតាវ៉ាឆ្ពោះទៅកាន់ហាសិរ៉ូត ហើយបោះជំរំនៅទីនោះ។