ជន‌គណនា 13:11-17 KHSV

11 កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ជា​កូន​ចៅ​លោក​យ៉ូសែប គឺ​លោក​កាឌី ជា​កូន​របស់​លោក​ស៊ូស៊ី។

12 កុល‌សម្ព័ន្ធ​ដាន់ គឺ​លោក​អាំមាល ជា​កូន​របស់​លោក​កេម៉ា‌លី។

13 កុល‌សម្ព័ន្ធ​អេស៊ើ គឺ​លោក​សេធើរ ជា​កូន​របស់​លោក​មីកែល។

14 កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោក​ណាប៊ី ជា​កូន​របស់​លោក​វ៉ូប‌ស៊ី។

15 កុល‌សម្ព័ន្ធ​កាដ គឺ​លោក​កេ‌អួល ជា​កូន​របស់​លោក​ម៉ាគី។

16 នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​លោក​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក។ លោក​ម៉ូសេ​បាន​ដាក់​ឈ្មោះ​លោក​ហូសេ ជា​កូន​របស់​លោក​នូន​ថា យ៉ូស្វេ។

17 លោក​ម៉ូសេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ពី​ទី​នេះ​តាម​តំបន់​ណេកិប រួច​ឡើង​ទៅ​តាម​តំបន់​ភ្នំ។