ជន‌គណនា 14:5-11 KHSV

5 លោក​ម៉ូសេ និង​លោក​អើរ៉ុន ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល។

6 ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ នាំ​គ្នា​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន

7 ហើយ​ពោល​ទៅ​កាន់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​មួយ​ដ៏​ល្អ​បំផុត។

8 ប្រសិន​បើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​យើង ព្រះ‌អង្គ​មុខ​ជា​នាំ​ពួក​យើង​ចូល​ទៅ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នោះ​មក​ឲ្យ​ពួក​យើង​ជា​ពុំ‌ខាន។

9 សូម​បង‌ប្អូន​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការពារ​ពួក​គេ​បាន​ទេ។ ព្រះ‌អម្ចាស់​គង់​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។

10 ពេល​នោះ សហគមន៍​ទាំង​មូល​គិត​គ្នា​បម្រុង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​លោក ប៉ុន្តែ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​នៅ​លើ​ពន្លា​ជួប​ព្រះ‌អង្គ ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។

11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?