ជន‌គណនា 14:9-15 KHSV

9 សូម​បង‌ប្អូន​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការពារ​ពួក​គេ​បាន​ទេ។ ព្រះ‌អម្ចាស់​គង់​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។

10 ពេល​នោះ សហគមន៍​ទាំង​មូល​គិត​គ្នា​បម្រុង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​លោក ប៉ុន្តែ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​នៅ​លើ​ពន្លា​ជួប​ព្រះ‌អង្គ ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។

11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?

12 យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​លុប​បំបាត់​ពួក​គេ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង និង​មាន​កម្លាំង​ជាង​ពួក​នេះ»។

13 លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ជន‌ជាតិ​អេស៊ីប​ដឹង​ថា ព្រះ‌អង្គ​បាន​នាំ​ប្រជា‌ជន​នេះ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

14 ពួក​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ស្រុក​កាណាន។ អ្នក​ស្រុក​នោះ​ធ្លាប់​ឮ​ថា ព្រះ‌អង្គ​ដែល​ជា​ព្រះ‌អម្ចាស់ គង់​នៅ​ជា​មួយ​ប្រជា‌ជន​នេះ។ ព្រះ‌អម្ចាស់​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ព្រះ‌អង្គ​ផ្ទាល់​នឹង​ភ្នែក។ ពពក*​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រះ‌អង្គ​យាង​ពី​មុខ​ពួក​គេ​ក្នុង​ដុំ​ពពក​នៅ​ពេល​ថ្ងៃ ក្នុង​ដុំ​ភ្លើង​នៅ​ពេល​យប់។

15 ប្រសិន​បើ​ព្រះ‌អង្គ​ប្រហារ​ប្រជា‌ជន​នេះ​ឲ្យ​វិនាស​ទាំង​ស្រុង ដូច្នេះ ប្រជា‌ជាតិ​ដែល​ធ្លាប់​ឮ​ល្បី​អំពី​ព្រះ‌អង្គ​នឹង​ពោល​ថា: