46 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ ធ្វើពិធីរំដោះបាបឲ្យពួកគេទៅ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយគ្រោះកាចក៏ចាប់ផ្ដើមកើតមានដែរ»។
47 លោកអើរ៉ុនក៏យកពាន តាមពាក្យរបស់លោកម៉ូសេ រួចលោករត់ទៅក្នុងអង្គប្រជុំ។ ពេលនោះ គ្រោះកាចក៏ចាប់ផ្ដើមកើតមានក្នុងចំណោមប្រជាជន។ លោកក៏ថ្វាយគ្រឿងក្រអូប ធ្វើពិធីរំដោះបាបឲ្យប្រជាជន។
48 លោកឈរនៅចន្លោះសាកសព និងអស់អ្នកដែលនៅរស់ ហើយគ្រោះកាចក៏ឈប់។
49 មានប្រជាជនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ស្លាប់ ដោយសារគ្រោះកាចនេះ ថែមពីលើចំនួនអស់អ្នកដែលស្លាប់នៅពេលលោកកូរេបះបោរ។
50 លោកអើរ៉ុនវិលទៅរកលោកម៉ូសេ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយគ្រោះកាចក៏ឈប់។