12 កុលសម្ព័ន្ធស៊ីម្មានបោះជំរំជាប់នឹងកុលសម្ព័ន្ធរូបេន មេដឹកនាំរបស់កុលសម្ព័ន្ធស៊ីម្មាន គឺស្លូមាល ជាកូនរបស់ស៊ូរីសាដាយ។
13 កងពលរបស់ស៊ីម្មានមានចំនួន ៥៩ ៣០០ នាក់។
14 បន្ទាប់មក កុលសម្ព័ន្ធកាដ មេដឹកនាំរបស់កុលសម្ព័ន្ធកាដ គឺអេលីសាប ជាកូនរបស់ដេហ៊ូអែល។
15 កងពលរបស់កាដ មានចំនួន ៤៥ ៦៥០ នាក់។
16 កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។
17 បន្ទាប់មក ពន្លាជួបព្រះអម្ចាស់ចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្ដាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។
18 នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។