29 បន្ទាប់មក កុលសម្ព័ន្ធណែបថាលី មេដឹកនាំរបស់កុលសម្ព័ន្ធណែបថាលី គឺអហ៊ីរ៉ា ជាកូនរបស់អេណាន។
30 កងពលរបស់ណែបថាលីមានចំនួន ៥៣ ៤០០ នាក់។
31 កងទ័ពស្ថិតនៅក្រោមទង់សញ្ញាដាន់សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។
32 ចំនួនកូនចៅអ៊ីស្រាអែលរាប់តាមកុលសម្ព័ន្ធ និងតាមកងពលរបស់គេ សរុបទាំងអស់មាន ៦០៣ ៥៥០ នាក់។
33 ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ គឺស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
34 ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ គឺពួកគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរតាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។