ជន‌គណនា 22:12-18 KHSV

12 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​បាឡាម​ថា៖ «កុំ​ទៅ​ជា​មួយ​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​ប្រជា‌ជន​នោះ​ដែរ ដ្បិត​យើង​បាន​ឲ្យ​ពរ​ពួក​គេ​រួច​ហើយ!»។

13 លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​ដឹក​នាំ​ដែល​ព្រះ‌បាទ​បាឡាក់​បាន​ចាត់​ឲ្យ​មក​នោះ​ថា៖ «សូម​អស់​លោក​អញ្ជើញ​វិល​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះ‌អម្ចាស់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។

14 មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​មក​គាល់​ព្រះ‌បាទ​បាឡាក់​វិញ ទូល​ថា៖ «លោក​បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។

15 ព្រះ‌បាទ​បាឡាក់​បាន​ចាត់​មេ​ដឹក​នាំ​ឲ្យ​ទៅ​សា​ជា​ថ្មី មាន​គ្នា​ច្រើន​ជាង​មុន និង​មាន​យស‌ស័ក្ដិ​ខ្ពស់​ជាង​មុន។

16 ពួក​គេ​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ជម្រាប​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ មាន​រាជ‌ឱង្ការ​ថា “សូម​អញ្ជើញ​លោក​មក​ជួប​យើង កុំ​បី​អាក់‌ខាន

17 ដ្បិត​យើង​បាន​លើក​កិត្តិយស​លោក​ច្រើន​ណាស់ ហើយ​បើ​លោក​ចង់​បង្គាប់​អ្វី យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​លោក​អញ្ជើញ​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង”»។

18 លោក​បាឡាម​ឆ្លើយ​ទៅ​កាន់​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះ‌បាទ​បាឡាក់​ថា៖ «ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់ ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ធ្វើ​ការ​អ្វី​តូច ឬ​ធំ ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត។