26 ទេវតារបស់ព្រះអម្ចាស់ទៅឆ្ងាយបន្តិច ត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្ដាំ ឬទៅឆ្វេងឡើយ។
27 លាឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។
28 ព្រះអម្ចាស់ធ្វើឲ្យលាញីចេះនិយាយ វានិយាយទៅលោកបាឡាមថា៖ «តើខ្ញុំធ្វើអ្វីលោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»។
29 លោកបាឡាមតបទៅលាញីថា៖ «មកពីឯងមិនព្រមធ្វើតាមអញ! ប្រសិនបើអញមានដាវនៅដៃ នោះអញមុខជាសម្លាប់ឯងភ្លាម!»។
30 លាញីតបថា៖ «ខ្ញុំជាលារបស់លោក ដែលលោកធ្លាប់ជិះគ្រប់ពេលវេលា រហូតមកទល់ថ្ងៃនេះ តើពីមុនៗមក ខ្ញុំធ្លាប់ធ្វើបែបនេះចំពោះលោកឬទេ?»។ លោកបាឡាមតបថា «ទេ!»។
31 ពេលនោះ ព្រះអម្ចាស់បំភ្លឺឲ្យលោកបាឡាមមើលឃើញទេវតារបស់ព្រះអម្ចាស់ដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ លោកក៏ក្រាបចុះអោនមុខដល់ដី។
32 ទេវតារបស់ព្រះអម្ចាស់ពោលមកលោកថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? ខ្ញុំបានចេញមកឃាត់លោក ដ្បិតផ្លូវដែលលោកតម្រង់ទៅនេះជាផ្លូវនាំឲ្យវិនាស។