16 ព្រះអម្ចាស់យាងមកជួបលោកបាឡាម ព្រះអង្គប្រាប់លោកអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។
17 លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ព្រះបាទបាឡាក់សួរលោកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?»។
18 លោកបាឡាមក៏ថ្លែងដូចតទៅ៖បពិត្រព្រះរាជាបាឡាក់សូមប្រុងប្រៀបព្រះសណ្ដាប់!បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបព័រសូមផ្ទៀងព្រះកាណ៌ស្ដាប់!
19 ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេព្រះអង្គមិនចេះកុហកឡើយព្រះអង្គក៏មិនចេះប្រែក្រឡាស់ដូចពូជពង្សរបស់លោកអដាំដែរ!ព្រះអង្គមានព្រះបន្ទូលយ៉ាងណាទ្រង់នឹងធ្វើតាមយ៉ាងនោះ។ព្រះអង្គតែងតែសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង។
20 ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គដើម្បីឲ្យពរប្រជាជននេះបើព្រះជាម្ចាស់ឲ្យពរនោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។
21 គ្មានគ្រោះកាចណាកើតមានដល់កូនចៅលោកយ៉ាកុបឡើយហើយក៏គ្មានទុក្ខវេទនាណាកើតមានដល់កូនចៅអ៊ីស្រាអែលដែរ។ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេគង់នៅជាមួយពួកគេពួកគេប្រកាសថាព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។
22 ព្រះជាម្ចាស់បាននាំពួកគេចាកចេញពីស្រុកអេស៊ីបដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។