ជន‌គណនា 23:5-11 KHSV

5 ព្រះ‌អម្ចាស់​ក៏​ប្រាប់​លោក​បាឡាម​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។

6 លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​នាម៉ឺន​មន្ត្រី​ទាំង​អស់​នៃ​ជន‌ជាតិ​ម៉ូអាប់​ឈរ​ជា​មួយ​ផង។

7 លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖«ព្រះ‌បាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាមស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា:ចូរ​មក​ដាក់​បណ្ដាសា​កូន​ចៅ​យ៉ាកុប!ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល!

8 តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែលព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត!តើ​ឲ្យ​ខ្ញុំ​ប្រទេច‌ផ្តាសា​អ្នក​ដែល ព្រះ‌អម្ចាស់​មិន​ប្រទេច‌ផ្តាសា​ដូច​ម្ដេច​បាន!

9 ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយ‌គន់​មើល​ពួក​គេប្រជា‌ជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃពួក​គេ​ដឹង​ខ្លួន​ថាពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។

10 តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុបដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដីតើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រា‌អែលដ៏​ច្រើន​ឥត​គណនា​បាន?ស៊ូ​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះសូម​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។

11 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។