ជន‌គណនា 23:9-15 KHSV

9 ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយ‌គន់​មើល​ពួក​គេប្រជា‌ជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃពួក​គេ​ដឹង​ខ្លួន​ថាពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។

10 តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុបដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដីតើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រា‌អែលដ៏​ច្រើន​ឥត​គណនា​បាន?ស៊ូ​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះសូម​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។

11 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។

12 លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​ត្រូវ​ថ្លែង​តែ​សេចក្ដី​ណា ដែល​ព្រះ‌អម្ចាស់​ប្រាប់​ឲ្យ​ថ្លែង​ប៉ុណ្ណោះ!»។

13 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ថា៖ «ដូច្នេះ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ លោក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​យើង»។

14 ស្ដេច​នាំ​លោក​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីសកា។ នៅ​ទី​នោះ ស្ដេច​សង់​អាសនៈ​ប្រាំ‌ពីរ នៅ​លើ​អាសនៈ​នីមួយៗ ស្ដេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។

15 លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ទូលបង្គំ​នឹង​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់»។