ជន‌គណនា 24:15-21 KHSV

15 លោក​បាឡាម​ថ្លែង​ដូច​ត​ទៅ៖«នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រនេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់

16 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូលរបស់​ព្រះ‌ជាម្ចាស់អ្នក​ដែល​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតអ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតអ្នក​ដែល​ស្លុង​ស្មារតីហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។

17 ខ្ញុំ​ឃើញ​ស្ដេច​មួយ​អង្គតែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេខ្ញុំ​សម្លឹង​មើល​ស្ដេច​នោះតែ​មិន​មែន​នៅ​ជិត​ទេ។មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុបមាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែលស្ដេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។

18 ស្ដេច​នឹង​កាន់​កាប់​ស្រុក​អេដុមនឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវពេល​នោះ អ៊ីស្រា‌អែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។

19 ស្ដេច​ដែល​ចេញ​ពី​យ៉ាកុប​នឹង​គ្រង​រាជ្យជា​ក្សត្រា‌ធិរាជ។ព្រះ‌អង្គ​នឹង​កម្ទេច​អស់​អ្នកដែល​នៅ​សេស‌សល់​ក្នុង​ទី​ក្រុង»។

20 ពេល​ឃើញ​ជន‌ជាតិ​អាម៉ា‌ឡេកលោក​បាឡាម​ថ្លែង​ថា៖«អាម៉ា‌ឡេក​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​គេ​មែនប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។

21 ពេល​ឃើញ​ជន‌ជាតិ​កែនលោក​ថ្លែង​ថា៖«អ្នក​មាន​ទី​លំ‌នៅ​ដ៏​រឹង‌មាំដូច​សត្វ​ធ្វើ​សំបុក​នៅ​លើ​ថ្ម‌ដា។