ជន‌គណនា 25:12-18 KHSV

12 ហេតុ​នេះ ចូរ​ប្រាប់​ភីនេ‌ហាស​ថា​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ គឺ​សម្ពន្ធ‌មេត្រី​ដែល​ផ្ដល់​សន្តិ‌ភាព។

13 តាម​រយៈ​សម្ពន្ធ‌មេត្រី​នេះ យើង​តែង‌តាំង​ភីនេ‌ហាស និង​ពូជ‌ពង្ស​របស់​គេ ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​រហូត​ត​ទៅ ព្រោះ​ភីនេ‌ហាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ពី​បាប​ផង»។

14 បុរស​អ៊ីស្រា‌អែល ដែល​លោក​ភីនេ‌ហាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

15 រីឯ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​លោក​ភីនេ‌ហាស​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ី ជា​កូន​របស់​លោក​ស៊ើរ ដែល​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​មួយ​របស់​ជន‌ជាតិ​ម៉ាឌាន។

16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

17 «ចូរ​ចាត់​ទុក​ជន‌ជាតិ​ម៉ាឌាន​ជា​បច្ចា‌មិត្ត ហើយ​វាយ​ប្រហារ​ពួក​គេ​ទៅ

18 ដ្បិត​ពួក​គេ​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ក្នុង​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នៅ​ពេអ៊រ និង​រឿង​នាង​កូសប៊ី ជា​កូន​របស់​មេ​ដឹក​នាំ​ម៉ាឌាន ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​កាច​នៅ​ពេអ៊រ​នោះ»។