ជន‌គណនា 26:32-38 KHSV

32 អំបូរ​សេមី‌ដា​ជា​ពូជ‌ពង្ស​របស់​លោក​សេមី‌ដា អំបូរ​ហេភើរ​ជា​ពូជ‌ពង្ស​របស់​លោក​ហេភើរ។

33 លោក​ស្លូផិ‌ហាត​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហេភើរ គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​មាន: ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។

34 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​គេ​ជំរឿន​បាន ៥២ ៧០០ នាក់។

35 កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ស៊ូថេ‌ឡា​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូថេ‌ឡា អំបូរ​បេគើរ​ជា​ពូជ‌ពង្ស​របស់​លោក​បេគើរ អំបូរ​ថាហាន​ជា​ពូជ‌ពង្ស​របស់​លោក​ថាហាន។

36 កូន​ចៅ​របស់​លោក​ស៊ូថេ‌ឡា​មាន: អំបូរ​អេរ៉ាន​ជា​ពូជ‌ពង្ស​របស់​លោក​អេរ៉ាន។

37 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដែល​គេ​ជំរឿន​បាន ៣២ ៥០០ នាក់។

38 កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​បេឡា​ជា​ពូជ‌ពង្ស​របស់​លោក​បេឡា អំបូរ​អាស‌បែល​ជា​ពូជ‌ពង្ស​របស់​លោក​អាស‌បែល អំបូរ​អេហ៊ី‌រ៉ាម​ជា​ពូជ‌ពង្ស​របស់​លោក​អេហ៊ី‌រ៉ាម។