45 កូនចៅរបស់លោកបេរ៉ាមានអំបូរហេប៊ើរជាពូជពង្សរបស់លោកហេប៊ើរ អំបូរម៉ាល់គាលជាពូជពង្សរបស់លោកម៉ាល់គាល។
46 កូនស្រីរបស់លោកអេស៊ើរ គឺនាងសេរ៉ា។
47 អ្នកទាំងនោះជាកូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣ ៤០០ នាក់។
48 កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន: អំបូរយ៉ាស៊ាលជាពូជពង្សរបស់លោកយ៉ាស៊ាល អំបូរគូនីជាពូជពង្សរបស់លោកគូនី
49 អំបូរយេស៊ើរជាពូជពង្សរបស់លោកយ៉ាស៊ើរ អំបូរស៊ីឡិមជាពូជពង្សរបស់លោកស៊ីឡិម។
50 អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៤០០ នាក់។
51 ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។