ជន‌គណនា 26:46-52 KHSV

46 កូន​ស្រី​របស់​លោក​អេ‌ស៊ើរ គឺ​នាង​សេរ៉ា។

47 អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ ដែល​គេ​ជំរឿន​បាន ៥៣ ៤០០ នាក់។

48 កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យ៉ាស៊ាល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាស៊ាល អំបូរ​គូនី​ជា​ពូជ‌ពង្ស​របស់​លោក​គូនី

49 អំបូរ​យេស៊ើរ​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ា‌ស៊ើរ អំបូរ​ស៊ីឡិម​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីឡិម។

50 អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​ដែល​គេ​ជំរឿន​បាន ៤៥ ៤០០ នាក់។

51 ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គេ​បាន​ជំរឿន មាន​ទាំង​អស់ ៦០១ ៧៣០ នាក់។

52 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖