12 «នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
13 ចូរយកគោស្ទាវឈ្មោលដប់បី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះ ចំនួនដប់បួន មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
14 ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ ក្នុងចំណោមគោទាំងដប់បី ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោលនីមួយៗ ក្នុងចំណោមចៀមឈ្មោលទាំងពីរ
15 និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងដប់បួន។
16 ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
17 នៅថ្ងៃទីពីរ ត្រូវយកគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
18 មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។