35 នៅថ្ងៃទីប្រាំបីជាថ្ងៃបុណ្យធំ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
36 ត្រូវយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
37 ត្រូវថ្វាយជាមួយតង្វាយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។
38 ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
39 នេះជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះអម្ចាស់ ក្នុងឱកាសពិធីបុណ្យធំរបស់អ្នករាល់គ្នា ថែមពីលើតង្វាយដុតទាំងមូល តង្វាយម្សៅ និងស្រា ព្រមទាំងយញ្ញបូជាមេត្រីភាព សម្រាប់លាបំណន់ ឬតង្វាយស្ម័គ្រចិត្ត»។
40 លោកម៉ូសេថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក។