ជន‌គណនា 3:1-5 KHSV

1 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អើរ៉ុន និង​លោក​ម៉ូសេ នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ។

2 កូន​របស់​លោក​អើរ៉ុន​មាន​រាយ​នាម​ដូច​ត​ទៅ: ណាដាប់ ជា​កូន​ច្បង អប៊ី‌ហ៊ូវ អេឡាសារ និង​អ៊ីថា‌ម៉ារ។

3 នេះ​ជា​ឈ្មោះ​កូន​ប្រុស​របស់​លោក​អើរ៉ុន ដែល​បាន​ទទួល​ការ​តែង‌តាំង​ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។

4 លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​បាត់​បង់​ជីវិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ។ លោក​ទាំង​ពីរ​គ្មាន​កូន​ប្រុស​ទេ។ លោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារ បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ ក្រោម​បន្ទុក​របស់​លោក​អើរ៉ុន ជា​ឪពុក។

5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖