15 «ចូរជំរឿនកូនចៅលេវី តាមគ្រួសារ តាមអំបូររបស់ពួកគេ ដោយរាប់ចំនួនប្រុសៗទាំងអស់ ដែលមានអាយុចាប់ពីមួយខែឡើងទៅ»។
16 លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។
17 កូនប្រុសរបស់លោកលេវីមាននាមដូចតទៅ: គើសូន កេហាត់ និងម៉្រារី។
18 កូនរបស់លោកគើសូនមានលីបនី និងស៊ីម៉ៃ ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។
19 កូនរបស់លោកកេហាត់ មានអាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាល ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។
20 កូនរបស់លោកម៉្រារីមានម៉ាលី និងមូស៊ី ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ អ្នកទាំងនេះជាត្រកូលរបស់អំបូរទាំងឡាយនៃកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសាររបស់គេ។
21 លោកគើសូនត្រូវជាបុព្វបុរសរបស់អំបូរគើសូន ដែលចែកចេញជាត្រកូលលីបនី និងត្រកូលស៊ីម៉ៃ។