ជន‌គណនា 3:23-29 KHSV

23 អំបូរ​គើសូន​បោះ​ជំរំ​នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​នៅ​ទិស​ខាង​លិច។

24 មេ​ដឹក​នាំ​ក្រុម​គ្រួសារ​គើសូន គឺ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ឡាអែល។

25 នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ កូន​ចៅ​គើសូន​ទទួល​បន្ទុក​ផ្នែក​ខាង​ព្រះ‌ពន្លា និង​ពន្លា​ព្រម​ទាំង​ក្រណាត់​បាំង​ពី​លើ វាំងនន​ច្រក​ចូល​ពន្លា​ជួប​ព្រះ‌អម្ចាស់

26 ដំបូល​ទី‌លាន វាំងនន​ច្រក​ចូល​ទី‌លាន​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ខ្សែ​ចង​ពន្លា​ទាំង​អស់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ​ទាំ​របស់​ទាំង​នោះ។

27 លោក​កេហាត់​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​កេហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូ‌ស៊ាល។

28 ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៨ ៦០០ នាក់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ទី‌សក្ការៈ។

29 អំបូរ​នានា​របស់​កូន​ចៅ​កេហាត់​បោះ​ជំរំ​នៅ​ខាង​ត្បូង​ព្រះ‌ពន្លា។