10 កងទ័ពអ៊ីស្រាអែលដុតកម្ទេចទីក្រុង និងជំរំទាំងប៉ុន្មានរបស់ជនជាតិម៉ាឌាន។
11 បន្ទាប់មក ពួកគេប្រមូលជយភ័ណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្ស ទាំងសត្វ
12 ហើយនាំឈ្លើយសឹក និងជយភ័ណ្ឌដែលពួកគេរឹបអូសបាន មកជូនលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
13 លោកម៉ូសេ បូជាចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។
14 លោកម៉ូសេខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។
15 លោកមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ?
16 គឺស្ត្រីទាំងនេះហើយដែលបានធ្វើតាមពាក្យលោកបាឡាម និងទាក់ទាញអ៊ីស្រាអែលឲ្យក្បត់ចិត្តព្រះអម្ចាស់ នៅពេអរ បណ្ដាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់ព្រះអម្ចាស់។