ជន‌គណនា 31:2-8 KHSV

2 «ចូរ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង‌សឹក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។ បន្ទាប់​មក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​អ្នក»។

3 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ចេញ​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង‌សឹក​នឹង​ពួក​គេ ក្នុង​នាម​ព្រះ‌អម្ចាស់។

4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។

5 ត្រូវ​ជ្រើស​រើស​ទាហាន​មួយ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ក្នុង​កង‌ពល​អ៊ីស្រា‌អែល គឺ​កង‌ទ័ព​ទាំង​មូល មាន​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់»។

6 លោក​ម៉ូសេ​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង ហើយ​ចាត់​បូជា‌ចារ្យ​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ជា​អ្នក​កាន់​គ្រឿង​សក្ការៈ និង​ត្រែ​សម្រាប់​ផ្លុំ​ប្រកាស​សឹក ទៅ​ជា​មួយ​ដែរ។

7 ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេ​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់។

8 ក្នុង​ពេល​នោះ ពួក​គេ​បាន​ប្រហារ​ស្ដេច​ម៉ាឌាន​ទាំង​ប្រាំ គឺ​ស្ដេច​អេវី ស្ដេច​រេគេម ស្ដេច​ស៊ើរ ស្ដេច​ហើរ និង​ស្ដេច​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​មុខ​ដាវ​ដែរ។