30 រីឯជយភ័ណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រាអែល ត្រូវយកមួយភាគហាសិបពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់»។
31 លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
32 ជយភ័ណ្ឌដែលកងទ័ពរឹបអូសយកបាន មាននៅសល់ចៀមចំនួន ៦៧៥ ០០០ ក្បាល
33 គោ ៧២ ០០០ក្បាល
34 លាចំនួន ៦១ ០០០ ក្បាល
35 និងស្ត្រីព្រហ្មចារី ៣២ ០០០នាក់។
36 ចំនួនពាក់កណ្ដាលនៃជយភ័ណ្ឌនេះបានទៅលើពួកទាហានដែលចេញទៅច្បាំង គឺ ចៀម ៣៣៧ ៥០០ ក្បាល