41 លោកម៉ូសេប្រគល់ជយភ័ណ្ឌដែលញែកជាតង្វាយរបស់ព្រះអម្ចាស់ ទៅបូជាចារ្យអេឡាសារ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោក។
42 រីឯជយភ័ណ្ឌចំនួនពាក់កណ្ដាលទៀតដែលត្រូវបានទៅប្រជាជនអ៊ីស្រាអែល លោកម៉ូសេញែកទុកដោយឡែកពីជយភ័ណ្ឌ ដែលត្រូវបានទៅពួកទាហាន។
43 ជយភ័ណ្ឌនេះត្រូវបានជាចំណែករបស់សហគមន៍ គឺចៀម ៣៣៧ ៥០០ ក្បាល
44 គោ ៣៦ ០០០ ក្បាល
45 លា ៣០ ៥០០ ក្បាល
46 និងមនុស្ស ១៦ ០០០ នាក់។
47 ក្នុងចំនួនពាក់កណ្ដាលនៃជយភ័ណ្ឌដែលត្រូវបានទៅប្រជាជនអ៊ីស្រាអែលនេះ លោកម៉ូសេយកមនុស្សម្នាក់ ឬសត្វមួយក្បាល ពីចំណោមមនុស្ស ឬសត្វហាសិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារព្រះពន្លារបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោក។