ជន‌គណនា 31:49-54 KHSV

49 ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​ប្របាទ​បាន​រាប់​ចំនួន​ទាហាន ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​យើង​ខ្ញុំ ពុំ​ឃើញ​មាន​បាត់​នរណា​ម្នាក់​សោះ​ឡើយ។

50 យើង​ខ្ញុំ​សូម​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ‌ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​បន្តោង​ខ្សែ‌ក មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​តង្វាយ​រំដោះ​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ»។

51 លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ ក៏​ទទួល​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​ទាំង​នោះ​ពី​ពួក​គេ។

52 មាស​ដែល​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ មាន​ទម្ងន់​ទាំង​អស់​ប្រាំ​ពាន់​ចិត‌សិប​ប្រាំ​តម្លឹង។

53 រីឯ​ពល​ទាហាន​វិញ ម្នាក់ៗ​បាន​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​ទុក​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។

54 លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ទទួល​មាស​របស់​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច យក​ទៅ​ដាក់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ទុក​ជា​ទី​រំឭក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។