ជន‌គណនា 31:5-11 KHSV

5 ត្រូវ​ជ្រើស​រើស​ទាហាន​មួយ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ក្នុង​កង‌ពល​អ៊ីស្រា‌អែល គឺ​កង‌ទ័ព​ទាំង​មូល មាន​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់»។

6 លោក​ម៉ូសេ​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង ហើយ​ចាត់​បូជា‌ចារ្យ​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ជា​អ្នក​កាន់​គ្រឿង​សក្ការៈ និង​ត្រែ​សម្រាប់​ផ្លុំ​ប្រកាស​សឹក ទៅ​ជា​មួយ​ដែរ។

7 ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេ​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់។

8 ក្នុង​ពេល​នោះ ពួក​គេ​បាន​ប្រហារ​ស្ដេច​ម៉ាឌាន​ទាំង​ប្រាំ គឺ​ស្ដេច​អេវី ស្ដេច​រេគេម ស្ដេច​ស៊ើរ ស្ដេច​ហើរ និង​ស្ដេច​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​មុខ​ដាវ​ដែរ។

9 កង‌ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​យក​ស្ត្រី​របស់​ជន‌ជាតិ​ម៉ាឌាន និង​កូនៗ​របស់​គេ​មក​ជា​ឈ្លើយ​សឹក ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​តូច​ធំ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទៀត​ផង។

10 កង‌ទ័ព​អ៊ីស្រា‌អែល​ដុត​កម្ទេច​ទីក្រុង និង​ជំរំ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ម៉ាឌាន។

11 បន្ទាប់​មក ពួក​គេ​ប្រមូល​ជយ‌ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​យក​បាន ទាំង​មនុស្ស ទាំង​សត្វ