51 លោកម៉ូសេ និងបូជាចារ្យអេឡាសារ ក៏ទទួលយកគ្រឿងអលង្ការធ្វើពីមាសទាំងនោះពីពួកគេ។
52 មាសដែលពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកមកថ្វាយព្រះអម្ចាស់ មានទម្ងន់ទាំងអស់ប្រាំពាន់ចិតសិបប្រាំតម្លឹង។
53 រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជយភ័ណ្ឌទុកសម្រាប់ខ្លួនឯងផ្ទាល់។
54 លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានទទួលមាសរបស់ពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកទៅដាក់នៅក្នុងពន្លាជួបព្រះអម្ចាស់ ទុកជាទីរំឭករបស់ជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។