ជន‌គណនា 33:33-39 KHSV

33 ពួក​គេ​ចាក​ចេញ​ពី​ហា‌គីត‌កាត់ មក​បោះ​ជំរំ​នៅ​យ៉ូត‌បាថា។

34 ពួក​គេ​ចាក​ចេញ​ពី​យ៉ូត‌បាថា មក​បោះ​ជំរំ​នៅ​អាប្រូ‌ណា។

35 ពួក​គេ​ចាក​ចេញ​ពី​អាប្រូ‌ណា មក​បោះ​ជំរំ​នៅ​អេស៊ាន-‌គេប៊ើរ។

36 ពួក​គេ​ចាក​ចេញ​ពី​អេស៊ាន-‌គេប៊ើរ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​កាដេស។

37 ពួក​គេ​ចាក​ចេញ​ពី​កាដេស មក​បោះ​ជំរំ​នៅ​ភ្នំ​ហោរ ដែល​នៅ​ជាយ​ដែន​ស្រុក​អេដុម។

38 លោក​បូជា‌ចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប ក្រោយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។

39 ពេល​លោក​អើរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។