ជន‌គណនា 33:47-53 KHSV

47 ពួក​គេ​ចាក​ចេញ​ពី​អាល់ម៉ូន-‌ឌីប្លា‌ថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបា‌រីម ទល់​មុខ​នឹង​ក្រុង​នេបូរ។

48 ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបា‌រីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

49 ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-‌យេស៊ី‌ម៉ូត រហូត​ដល់​អេ‌បិល-‌ស៊ី‌ទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។

50 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​ក្រុង​យេរីខូ

51 ដូច​ត​ទៅ៖ «ចូរ​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា: នៅ​ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន

52 ចូរ​បណ្ដេញ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​ស្រុក ហើយ​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ​ដែល​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​ទី‌សក្ការៈ​របស់​ពួក​គេ នៅ​តាម​ទួល​ខ្ពស់ៗ​ផង។

53 ចូរ​នាំ​គ្នា​ចាប់​យក​ស្រុក រួច​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កម្មសិទ្ធិ​ហើយ។